Tuesday, July 14, 2015

មន្តគាថាប្រមូលប្រមុំប្ដីប្រពន្ធបាក់បែកគ្នាឲ្យស្រឡាញ់គ្នាវិញ

មន្តគាថាប្រមូលប្រមុំប្ដីប្រពន្ធបាក់បែកគ្នាឲ្យស្រឡាញ់គ្នាវិញ


មន្តគាថាប្រមូលប្រមុំប្ដីប្រពន្ធបាក់បែកគ្នាឲ្យស្រឡាញ់គ្នាវិញ
នមេត្តា មោករុណា ពុរត់រក ទ្ធាអាល័យ ទើបខ្ញុំនិមន្តផ្កាបី
ស្ដីហៅស្រីរ័ត្ន អញប្រើផ្កាទៅ ផ្កាអើយប្រញាប់ បើបានការ
ហើយ ផ្កាវិលឲ្យឆាប់ ដូចពាក្យបងផ្ដាំ សូមស្រីខ្មៅក្រឡេកញញឹម 
ឲ្យបងសង្ឃឹម ប្រើបានដូចចិត្ត អញហៅឈ្មោះណា អញហៅ
ឈ្មោះ (…..) នេះ មកដូចចិត្តបំណង នវើយឆាប់មកកុំឈប់
មោឃើញម្លប់កុំជ្រក ពុវើយឆាប់មក ទ្ធាវើយអាល័យ យកុំបី
រសាយបានឡើយ។៚
*បញ្ជាក់៖ មន្តគាថានេះពូកែស័ក្តិសិទ្ធណាស់ ចម្លងតាមក្បួន
មហាផ្លាង ឌឹម ជាគ្រូមន្ដអាគមដ៏ល្បី នៅវត្តកោះប៉ែន។ សូត្រ
មន្តគាថានេះ រួចផ្លុំបញ្ចូលក្នុងក្រមួន ឬទឹកអប់។
*បណ្ដាំគ្រូ៖ លាបក្រមួន ទឹកអប់ លើសក់ មុខ ចិញ្ចើម។
*រណ្តាប់រៀបគ្រូមុនធ្វើ៖ ផ្កាឈូក៥ (ឬផ្កាផ្សេងៗទៀតក៏បាន)
ទៀន៥ ធូប៥ បារី៥ ស្លា៥ ម្លូ៥ ស្លាធម៌ដូង១គូ បាយសី១គូ
ទឹកអប់ឆ្វេង-ស្ដាំ ក្រណាត់ស១អាវ ប្រាក់ពីដើម ៥០០រៀល។
*ហាមផ្ដាច់ មិនឲ្យយកទៅធ្វើព្យាបាទគេដាច់ខាត បើជួយសង្គ្រោះ
គេបាន។

No comments:

Post a Comment