Friday, November 20, 2015

រីករាយថ្ងែកំណើតលោកអាចារ្យខ្មោច




សូមអានអោយចប់ សង្ឃឹមថាចំនួន ២០៤០៥ នាក់បានចូលរួម
នៅថ្ងៃស្អែកនេះគឺជាថ្ងៃកំណើតរបស់លោកអាចារ្យខ្មោចហើយ
------------------- ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៥--------------
ផេករឿងខ្មោចសូមលើកយកប្រវត្តខ្លះរបស់លោកអាចារ្យខ្មោច
មកចែកជូនប្រិយមិត្តដែលជាមិត្តគាំទ្ររបស់លោកអាចារ្យខ្មោច
លោកអាចារ្យខ្មោចជាកូនច្បងនៅក្នុងគ្រួសារ មានបងប្អូន ៥ នាក់។
លោកអាចារ្យខ្មោចរស់នៅជាមួយលោកតារបស់គាត់តាំងតែពីតូចក្រូចឆ្មាមកម្លេះ ឪពុកម្ដាយទើបហេតុនេះហើយទើបគាត់ពុំសូវបានជួបមុខលោកអ្នកមានគុណរបស់គាត់ទេ។ បន្ថែមពីនេះទៅទៀតលោកតារបស់
គាត់គឺជាចាស់ព្រឹទ្ធាចារ្យធ្លាប់បានបួសរៀនកាល់នៅវ័យជំទង់ គាត់បាន
បង្ហាត់បង្រៀនចៅរបស់គាត់អោយស្គាល់ពីផលបាប និង ផលបុណ្យ។
ថែមទាំងសិក្សាពីពពួកអមនុស្សទាំងអស់ ដើម្បីអោយចៅរបស់គាត់
អាចជៀសផុតពីសេចក្ដីភ័យខ្លាច មិនត្រឹមតែប៉ុណ្ណោះទេលោកតារបស់
គាត់បានបង្រៀនពីវិធីសាស្រ្តការសែនព្រេងទាំងអស់ដល់ចៅរបស់គាត់
បញ្ជាក់មកវិញថា គ្រួសារបស់លោកយាយរបស់លោកតារបស់អាចារ្យខ្មោចជាគ្រូរខាបព្រលឹង។ ត្រលប់មកវិញកាលវ័យកុមាររបស់លោកអាចារ្យខ្មោចដល់កំសត់របស់ប្រិយមិត្តវិញ គាត់គ្មានទ្រព្យដូចគេទេនៅ
សម័យនោះ គាត់លំបាកខ្លាំងណាស់ ពេលគាត់អាយុ ៦ ឆ្នាំ គាត់ឃ្លាន
គាត់ត្រូវការម្ដាយរបស់គាត់ តែម្ដាយរបស់គាត់រវល់ក្នុងការរកសីុចញ្ចឹម
គ្រួសារ ពេលនោះលោកតារបស់គាត់បានទៅទិញនំប័ុងពីរដើម នឹងទឺកតែដាក់ស្ករស ដើម្បីអោយចៅរបស់គាត់ញាំបណ្ដោះអាសន្នជំនួសទឺកដោះសិន ពេលគាត់យំម្ដងៗលោកតារបស់គាត់បានយកកូនមាន់ កូនទា យកមកបញ្ចោតចៅកូនលេងដើម្បីអោយចៅគាត់បាតយំ
ឃើញថា មានប្រសិទ្ធភាពមែន ចៅគាត់ក៏បាតយំហើយ ពេលនោះម្ដាយឪពុករបស់អាចារ្យខ្មោចបានមកដល់ល្មម ក៏បានផ្ដល់ការបំបៅដោះដល់កូនរបស់គាត់។ បើសិនជារៀបរាប់មួយយប់ក៏មិនអស់ដែរ
រឿងរ៉ាវជាវគ្គជីវប្រវត្តរបស់លោកអាចរ្យខ្មោចសូមចប់ប៉ុននឹងហើយ។
ជាចុងក្រោយសហការីផេករឿងខ្មោចទាំងអស់សួមប្រសិទ្ធពរជ៍័យ សេរីសួស្ដីដល់លោកអាចារ្យខ្មោចដែលជាថ្នាក់ដឹកនាំនឹងជាបង្កើតផេករឿងខ្មោចនេះ អោយជួបតែ សុខភាពល្អ សុភមង្គលក្នុងគ្រួសា រកសីុមានបានត្រជាក់ត្រជុំដូចទឹកអប់បំពង់ខ្ចី ឈ្នះអស់មាសត្រូវ ។
រីករាយថ្ងែកំណើត
ចុះប្រិយមិត្តវិញតើមានពាក្យអ្វីចង់និយាយាជូនពរលោកអាចារ្យខ្មោច
ក្នុងថ្ងែខួបកំណើតរបស់លោកអាចារ្យខ្មោចដែរ រឺទេ?
LIKE នឹង Share ដើម្បីជាកាដូរបស់លោកអាចារ្យខ្មោច

Wednesday, November 4, 2015

ទឹកចិត្តគ្រូបង្រៀន



ច្រៀងដោយ លោក ញឹម ចំរើន
-----------------------------------------------------------------------
បទចំរៀងមួយនេះចង់សំដែងពីការបង្រៀនរបស់លោកគ្រូអ្នកគ្រូ
គាត់ចំណាយអស់ពាក់កណ្ដាលជិវិតដើម្បីផ្ដល់ចំនេះដឹង

Wednesday, October 14, 2015

សូមឲ្យកូនខ្មែរទំាងអស់គ្រប់ទិសទី ចូលរួមគោរពខួបព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ

ថ្ងៃទី១៥ តុលា ២០១៥ គឺជាទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្យ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”  ។ 

ព្រះករុណាព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ នៅតែស្ថិតក្នុងបេះដូងកូនខ្មែរជាដរាប។ ព្រះអង្គ គឺជាបិតាសន្តិភាព និងជាបិតាបង្រួបបង្រួមជាតិ ស្នាព្រះ ហស្ថជាច្រើន ដែលកូនចៅមិនអាចបំភ្លេចបាន ជាពិសេសគឺដំណើរទាម ទារឯករាជ្យ ដ៏អង់អាចក្លាហាន និងភាពឈ្លាសវៃរបស់ព្រះអង្គ។ 

សូមឲ្យកូនខ្មែរទំាងអស់គ្រប់ទិសទី ចូលរួមគោរពខួបព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ!!!

Wednesday, October 7, 2015

ភ្លេងពិណពាទ្យជារបស់ខ្មែរ រឺ របស់សៀម ?

ភ្លេងពិណពាទ្យ

ថ្ងៃនេះអាចារ្យខ្មោចមានអត្ថបទខ្លឺៗនឹងវិឌីអូមួយចង់លើកយកមកចែកជូនប្រិយមិត្តអោយបានដឹងគ្រប់ៗគ្នា
ក្រោមកំរងវិឌីអូជាសំលេង ភ្លេងពិណពាទ្យ ខ្មែរក្រងផ្កា
-----------------------------------------------------------------------
ភ្លេងពិណពាទ្យ
ភ្លេងពិណពាទ្យ គឺជាភ្លេងមួយសម្រាប់ដំឡើងពិធីជាភ្លេង សម្ភារៈបែបទេវៈ និយមមានលក្ខណៈ រក្សានូវថាមពលអច្ឆរិយជំនឿ បង្កើនស្មារតីបិតិបញ្ញា សីលធម៌ ថ្លៃថ្នូរ រុង រឿង និងជារស្មីសោភ័ណនៃវប្បធម៌ សិល្បៈផង ។
ភ្លេងពិណពាទ្យរបស់ ខ្មែរមាន២ គឺតន្ដ្រីពិណពាទ្យវង់តូច និងតន្ដ្រីពិណពាទ្យវង់ធំ ។ តែនៅក្នុងលេខនេះ យើងសូមឧទ្ទេសនាមឱ្យស្គាល់តែវង់តន្រ្តីពិណពាទ្យវង់តូចសិន ។
វង់តន្ដ្រីពិណពាទ្យវង់តូចមានឧបករណ៍¬៥មុខ និងមានមនុស្ស៥នាក់ ជាអ្នកសម្ដែង ។ ឧបករណ៍តន្ដ្រីក្នុងវង់នេះមាន១-ស្គរធំពីរ, ២-សំភោរ, ៣-ស្រឡៃ, ៤-រនាតឯក, ៥-គង វង់ធំ(មាន ផ្លែ១៦ ឬ១៧) ។
តន្ដ្រីពិណពាទ្យវង់តូចនេះ គេបានប្រើប្រាស់តាំងពីសម័យបុរាណរហូត¬មកទល់­សព្វថ្ងៃ ។ ភារកិច្ចសំខាន់នៃវង់តន្ដ្រីនេះ សម្រាប់ប្រគំកំដរក្នុងពិធីបុណ្យប្រពៃ¬ណី ជាតិ ប្រពៃណីព្រះពុទ្ធសាសនា កំដរក្នុងវង់របាំបុរាណ ល្ខោន បុរាណ ពិធីបួងសួងសំពះព្រះ គ្រូធំ-តូច ឬ កំដរក្នុងពិធីបុណ្យសព ។ ល ។
ប្រជាពលរដ្ឋខ្មែរមួយចំនួនតូចមិនបានហៅ វង់តន្ដ្រីនេះថា ភ្លេងពិណពាទ្យទេ ពួកគេបាននិយមហៅថាភ្លេងសៀម ដោយឥតពិចារណាទៅវិញ ។ ការពិតវង់តន្ដ្រីពិណពាទ្យជាសម្បត្តិវប្បធ­ម៌ខ្មែរយ៉ាងពិតប្រាកដ ហើយវង់ ភ្លេងនេះ ជាស្នាដៃនិងទេពកោសល្យនៃបុព្វបុរសខ្មែរដែលបានប្រតិស្ថានទុក ឱ្យកូនចៅជំនាន់ក្រោយៗបានឃើញច្បាស់គ្រប់គ្នា ។ ដូច្នេះ ជាការចាំបាច់ ត្រូវហៅថាភ្លេងពិណពាទ្យវិញទើបត្រឹមត្រូវ ៕

ហេតុអ្វីបានជាខ្មែរបូជាសព?

ហេតុអ្វីបានជាខ្មែរបូជាសព?



ទំនៀមទម្លាប់ប្រពៃណី គឺជាសញ្ញាណរបស់ជាតិនីមួយៗ ដែលបង្ហាញពិភពលោកឲ្យស្គាល់នូវជាតិសាសន៍របស់ខ្លួន។ ពិធីនៃការបូជាសពក៏ជាទំនៀមទម្លាប់របស់ខ្មែរយើងមួយផងដែរ ដែលបុព្វបុរសខ្មែរយើងបានអនុវត្តតៗមកនៅពេលដែលមាននរណាម្នាក់ស្លាប់។ នៅក្នុងសៀវភៅទស្សនាវដ្តីកម្ពុជា លេខ១៤៦ ខែកញ្ញា ឆ្នាំ២០១៤ បានរៀបរាប់ពីហេតុដែលនាំឲ្យខ្មែរបូជាសពថា៖

នាដើមសតវត្សរ៍ទី១ នៃគ្រិស្តសករាជ ខ្មែរយើងបានទទួលឥទ្ធិពលនៃវប្បធម៌ក្លិង្គ ដែលមានព្រហ្មញ្ញសាសនា និងពុទ្ធសាសនាជាមូលដ្ឋាន។ ដូច្នេះក្នុងបរិស្ថានវប្បធម៌សំស្រឹ្កត ជនជាតិខ្មែរយើងបានផ្លាស់ប្តូរទម្រង់វប្បធម៌របស់ខ្លួនបន្តិចម្តងៗ ពិធីកប់សព ទៅពិធីបូជាសពដូចដែលបានកត់ត្រាទុកក្នុងកំណត់ហេតុចិននាសម័យបុរាណថា ខ្មែរយើងបូជាសពដោយមានវត្តមានរបស់ព្រះភិក្ខុសង្ឃ មិនខុសពីប្រពៃណី ដែលខ្មែរប្រារព្ធនៅក្នុងពេលបច្ចុប្បន្នប៉ុន្មានទេ ដោយពួកគេកោរសក់ដើម្បីកាន់ទុក្ខ។ ក្រុមគ្រួសារបាននិមន្តព្រះសង្ឃមកសូត្រធម៌ហើយហែក្បួនសពទៅកាន់កន្លែងបូជាដោយមានភ្លេងខ្មោចលេងកំដរ ហើយសពត្រូវបូជាក្នុងបច្ឆាសង់ដោយឈើក្រអូប ក្រោយពីបូជាព្រះភ្លើងរូចគេរើសធាតុដាក់ក្នុងកោដ្ឋធ្វើអំពីដីដុត ដោយមានលាបពណ៌ផ្សេងៗ ឬដាក់ក្នុងកោដ្ឋមាសបើអ្នកស្លាប់នោះជាព្រះរាជវង្សានុវង្ស ឬជាព្រះមហាក្សត្រ។

ឯកសារខាងលើនេះ បានបញ្ជាក់នូវចំណាស់នៃទំនៀមទម្លាប់ដុតខ្មោចនាសម័យនគរភ្នំ ក៏ប៉ុន្តែបញ្ហាដែលបានចោទឡើងនៅទីនេះ គឺហេតុដូចម្តេចបានជាខ្មែរនាសម័យនគរភ្នំបូជាសពខុសពីបុព្វការីជនរបស់ខ្លួនដែលនិយមកប់សពច្រើនជាងបូជាទៅវិញ។

បណ្ឌិត មីសែល ត្រាណេ ជាអ្នកស្រាវជ្រាវលើឯកសារជាច្រើនបានបញ្ជាក់ថា តាមទ្រឹស្តីអំពីព្រលឹង ឬវិញ្ញាណ ជនជាតិខ្មែរបុរាណជឿថា ក្រោយពីស្លាប់វិញ្ញាណនឹងចាប់បដិសន្ធិឡើងវិញ។ ជំនឿនេះសមស្របនឹងលទ្ធិព្រហ្មញ្ញសាសនា។ គេជឿថា វិញ្ញាណមនុស្ស ឬអាត្ម័នក្រោយពីមរណភាពអាចនឹងឡើងទៅជួបនឹងវិញ្ញាណនៃលោកទាំងមូល ឬព្រាហ្មណ៍តាមរយៈព្រះអគ្គីដែលដុតកំដៅជម្រះធាតុទាំង៥ដែលមានក្នុងខ្លួនប្រាណរបស់បុគ្គលនីមួយៗ។ អាស្រ័យហេតុនេះហើយបានជាខ្មែរ ទាំងព្រាហ្មណ៍ទាំងពុទ្ធសាសនានិយមបូជាសពនឹងព្រះភ្លើង។

លោក មីសែល ត្រាណេ បានបញ្ជាក់ថា អ្វីដែលពោលខាងលើនេះមិនមែនមានន័យថា ខ្មែរសម័យក្លិង្គចូលស្រុកមិនចេះបូជាសពនឹងភ្លើងទេ។ តាមពិតជនជាតិខ្មែរបានប្រារព្ធរួចហើយ ប៉ុន្តែមិនទាន់មានលក្ខណៈទូទៅ គេចូលចិត្តកប់ច្រើនជាងដុតសព។

ភ្លើងជាធាតុមួយដែលមានលក្ខណៈពិសិដ្ឋ ដោយហេតុថាវាជាប្រភពនៃជីវិត។ តាមគម្ពីរវេទ ធាតុភ្លើងនេះហើយដែលកំដៅលោក បង្កើតលោក ទ្រទ្រង់លោកពីភាពឆៅទៅភាពឆ្អិន ពីល្ងង់ទៅភាពភ្លឺស្វាង ពីអវិជ្ជាទៅអរិយភាព។ល។ ដូច្នេះ ហើយបានជាព្រាហ្មណ៍គោរពបូជាភ្លើងដោយតាំងឈ្មោះថាអគ្គី។ នៅពេលដែលបុព្វបុរសខ្មែរចាប់ផ្តើមកាន់ព្រហ្មញ្ញសាសនា គេឲ្យឈ្មោះភ្លើងថា ព្រះអគ្គី ក៏ប៉ុន្តែសម័យមុនប្រវត្តិសាស្ត្រ គេហៅថាថ្ងៃ។ ហើយការដែលខ្មែរប្រើពាក្យអាទិត្យដែលជាភាសាសំស្រ្កឹតជំនួសថ្ងៃ អាចធ្វើឲ្យគេមានភាពងាយស្រួលក្នុងការស្វែងយល់ពីអត្ថន័យរួម។

អ្នកប្រាជ្ញខ្មែរសម័យបុរាណបានឈ្វេងយល់ថា ខ្លួនប្រាណរបស់មនុស្សជាការផ្សំផ្គុំរវាងធាតុទាំង៥គឺ ទឹក ដី ខ្យល់ ភ្លើង និងវិញ្ញាណ ឬអាត្ម័ន ហើយក្រោយពីស្លាប់ ធាតុទាំង៥នេះត្រូវត្រឡប់ទៅកាន់ប្រភពដើមវិញសម្រាប់ជីវិតអមតៈគឺព្រាហ្មណ៍។ ព្រាហ្មណ៍គឺស្ថិតនៅខ្ពស់បំផុតដែលជាទីផុតរំដោះទុក្ខ។ ដូច្នេះដើម្បីអាត្ម័ន អាចនឹងទៅកាន់ទីអមតៈគេត្រូវបំពេញនូវពិធីបូជាភ្លើងដើម្បីសម្អាតសពស្មោគគ្រោកទៅកាន់បរលោក។

តាមរយៈអត្ថន័យនេះ យើងអាចសន្និដ្ឋានថា ភ្លើងមិនត្រឹមតែនាំមកនូវថាមពលកម្លាំងពលំ គឺនាំមកនូវគ្រឿងបូជាយញ្ញដូចជាសពទៅកាន់អាទិទេព ឬព្រាហ្មណ៍ថែមទៀតផង ក្រោយពីដុតសម្អាតភាពស្មោគគ្រោកឲ្យវិនាសអស់។ ដូច្នេះ ពិធីបូជារបស់ជនជាតិមានអត្ថន័យស៊ីជម្រៅពុំមែនជាជំនឿអកុសលគ្មានខ្លឹមសារនោះទេ ហេតុនេះហើយបានជាជនជាតិយើងនៅតែប្រារព្ធមិនដាច់តាំងពីបុរាណកាលរហូតដល់សព្វថ្ងៃ៕

អត្ថបទដោយ៖ លោកតាភ្លុក
Facebook Page : រឿងខ្មោច , Youtube Channel : រឿងខ្មោច​ , Twitter : រឿងខ្មោច , Email: រឿងខ្មោច



Thursday, July 16, 2015

ព្រាយ​​​ ក្នុងភូមិ កំពុងចន្លោះ ឃុំ ពាមជីលាំង ស្រុក ត្បូងឃ្មុំ ខេត្តកំពង់ចាម

ក្រុមការងារយើងខ្ញុំនឹងចុះទៅយកពត៌មាននៅទីនោះផងដែរ​ ព្រោះថាមានវិញ្ញាណ៏ដ៏សាហាវបំផុត
ក្នុងភូមិ កំពុងចន្លោះ ឃុំ ពាមជីលាំង ស្រុក ត្បូងឃ្មុំ ខេត្តកំពង់ចាម នៅក្នុងអាទិត្យក្រោយ