ភ្លេងពិណពាទ្យ
ថ្ងៃនេះអាចារ្យខ្មោចមានអត្ថបទខ្លឺៗនឹងវិឌីអូមួយចង់លើកយកមកចែកជូនប្រិយមិត្តអោយបានដឹងគ្រប់ៗគ្នា
ក្រោមកំរងវិឌីអូជាសំលេង ភ្លេងពិណពាទ្យ ខ្មែរក្រងផ្កា
-----------------------------------------------------------------------
ភ្លេងពិណពាទ្យ
-----------------------------------------------------------------------
ភ្លេងពិណពាទ្យ
ភ្លេងពិណពាទ្យ គឺជាភ្លេងមួយសម្រាប់ដំឡើងពិធីជាភ្លេង សម្ភារៈបែបទេវៈ និយមមានលក្ខណៈ រក្សានូវថាមពលអច្ឆរិយជំនឿ បង្កើនស្មារតីបិតិបញ្ញា សីលធម៌ ថ្លៃថ្នូរ រុង រឿង និងជារស្មីសោភ័ណនៃវប្បធម៌ សិល្បៈផង ។
ភ្លេងពិណពាទ្យរបស់ ខ្មែរមាន២ គឺតន្ដ្រីពិណពាទ្យវង់តូច និងតន្ដ្រីពិណពាទ្យវង់ធំ ។ តែនៅក្នុងលេខនេះ យើងសូមឧទ្ទេសនាមឱ្យស្គាល់តែវង់តន្រ្តីពិណពាទ្យវង់តូចសិន ។
វង់តន្ដ្រីពិណពាទ្យវង់តូចមានឧបករណ៍¬៥មុខ និងមានមនុស្ស៥នាក់ ជាអ្នកសម្ដែង ។ ឧបករណ៍តន្ដ្រីក្នុងវង់នេះមាន១-ស្គរធំពីរ, ២-សំភោរ, ៣-ស្រឡៃ, ៤-រនាតឯក, ៥-គង វង់ធំ(មាន ផ្លែ១៦ ឬ១៧) ។
តន្ដ្រីពិណពាទ្យវង់តូចនេះ គេបានប្រើប្រាស់តាំងពីសម័យបុរាណរហូត¬មកទល់សព្វថ្ងៃ ។ ភារកិច្ចសំខាន់នៃវង់តន្ដ្រីនេះ សម្រាប់ប្រគំកំដរក្នុងពិធីបុណ្យប្រពៃ¬ណី ជាតិ ប្រពៃណីព្រះពុទ្ធសាសនា កំដរក្នុងវង់របាំបុរាណ ល្ខោន បុរាណ ពិធីបួងសួងសំពះព្រះ គ្រូធំ-តូច ឬ កំដរក្នុងពិធីបុណ្យសព ។ ល ។
ប្រជាពលរដ្ឋខ្មែរមួយចំនួនតូចមិនបានហៅ វង់តន្ដ្រីនេះថា ភ្លេងពិណពាទ្យទេ ពួកគេបាននិយមហៅថាភ្លេងសៀម ដោយឥតពិចារណាទៅវិញ ។ ការពិតវង់តន្ដ្រីពិណពាទ្យជាសម្បត្តិវប្បធម៌ខ្មែរយ៉ាងពិតប្រាកដ ហើយវង់ ភ្លេងនេះ ជាស្នាដៃនិងទេពកោសល្យនៃបុព្វបុរសខ្មែរដែលបានប្រតិស្ថានទុក ឱ្យកូនចៅជំនាន់ក្រោយៗបានឃើញច្បាស់គ្រប់គ្នា ។ ដូច្នេះ ជាការចាំបាច់ ត្រូវហៅថាភ្លេងពិណពាទ្យវិញទើបត្រឹមត្រូវ ៕
No comments:
Post a Comment